អភិបាលខេត្តព្រះសីហនុ សន្យាបន្តផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ១គ្រឿង សម្រាប់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, October 7, 2023

អភិបាលខេត្តព្រះសីហនុ សន្យាបន្តផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ១គ្រឿង សម្រាប់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣

(ព្រះសីហនុ) ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបន្តផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ០១គ្រឿង សម្រាប់សិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣។


ក្នុងឱកាសជួបសំណេះសំណាលលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្អូនៗសិស្សដែលកំពង់ត្រៀមខ្លួនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវពង្រឹងសមត្ថភាពដណ្តើមយកនិទ្ទេស A នៅតាមសាលាវិទ្យាល័យទាំង៩ ក្នុងខេត្តព្រះសីហនុ សូមឱ្យក្មួយៗខិតខំសិក្សាព្រោះពេលវេលាកាន់តែកៀកនៃការប្រឡង បង្កើនការចងចាំ ផ្តល់ការយល់ដឹងមានគុណតម្លៃនៃការប្រឡង ជាការប្រគួតគ្នា ចង់ជាប់ ឈានទៅទទួលបាននិទ្ទេស A ។

លោកអភិបាលបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងក្រុមការងារនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ០១គ្រឿង សម្រាប់សិស្សប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ទន្ទឹមនោះយើងក៏កំពុងគិតពីរង្វាន់លើកទឹកចិត្តសម្រាប់លោកគ្រូ អ្នកគ្រូនៅតាមសាលាដែលបានជួយបណ្តុះបណ្តាលសិស្សទទួលបាននិទ្ទេស A ។

លោក អភិបាលខេត្ត ក៏បានលើកឡើងពីវិស័យអប់រំ និងកីឡាបានរលូន មន្ទីរត្រូវបន្តការយកចិត្តទុកដាក់បំផុសឱ្យសិស្សរបស់យើងចូលរួមក្នុងវិស័យកីឡាក្នុងការចូលរួមការប្រកួតកីឡានៅទូទាំងប្រទេស ឆ្នាំនេះយើងបានបញ្ជូនសិស្សទៅចូលរួមការប្រកួតកីឡាថ្នាក់ខេត្ត និងរាជធានីភ្នំពេញលើវិញ្ញាសារមួយចំនួន សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជំរុញវិស័យកីឡានៅគ្រប់កម្រិតសិក្សា ដើម្បីពង្រីកបរិមាណសិស្សចូលរួមការប្រកួតកីឡាឱ្យបានកាន់តែច្រើននូវគ្រប់វិញ្ញាសារ និងសូមជូនពរឱ្យសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២-២០២៣ ជាប់ទាំងអស់គ្នា ។

បើតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំនួន ១.៩៣៤នាក់ ស្រី ៩៧៧នាក់ ខេត្តមានវិទ្យាល័យចំនួន៩ សិស្សបានចូលថ្នាក់បំប៉នមានចំនួន ១.៥២៥នាក់ មានលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបំប៉នចំនួន ៩៩នាក់ ស្រី ៣០នាក់ ហើយចំពោះការបំប៉នត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយ ភូមិនេះ មានរយ:ពេល ២ខែកន្លះ គីចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ២០២៣ ដោយបំប៉នលើមុខវិជ្ជាវិទ្យាសាស្ត្រចំនួន ០៦មុខវិជ្ជា ស្មើនឹង ១៤ម៉ោង ក្នុងមួយសប្តាហ៍ និងវិទ្យាសាស្ត្រសង្គម ចំនួន ០៦មុខវិជ្ជា ស្មើនឹង ១៤ម៉ោង ក្នុងមួយសប្តាហ៍ ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages