ស្រូវពង្រួសនៅស្រុកតាំងគោក ចំនួន ២៦០ហិកតា រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, October 7, 2023

ស្រូវពង្រួសនៅស្រុកតាំងគោក ចំនួន ២៦០ហិកតា រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង

(កំពង់ធំ) ៖ ស្រុកតាំងគោក ជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង ៩ របស់ខេត្តកំពង់ធំ ដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងជាក់ស្ដែងគិតមកត្រឹមប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រុកតាំងគោក បានទទួលរងជំនន់ទឹកភ្លៀងផ្ទួនៗ ធ្វើឱ្យស្រូវវស្សា របស់ប្រជាពលរដ្ឋជិត ៣០០ហិកតា បានទទួលរងផលប៉ះពាល់ និងខូចខាត។


ជាក់ស្ដែងនៅរសៀលថ្ងៃទី៦ តុលា ២០២៣ លោកអភិបាលស្រុក តាំងគោក បានចុះពិនិត្យ និងវាយតម្លៃលើការខួចខាតតាមមូលដ្ឋានជាក់ស្ដែង។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឲ្យដឹងថា ជំនន់ទឹកភ្លៀងឆ្នាំនេះ បង្កឲ្យឃុំមួយចំនួននៅក្នុងស្រុករងផលប៉ះពាល់ ពិសេសដំណាំស្រូវវស្សានៅឃុំ ស្រឡៅ និងឃុំពង្រ។

លោកបានបន្តឲ្យដឹងថា ផ្ទៃដីស្រូវពង្រួសចំនួន ២៦០ហិកតា ស្មើរនឹង ៣៣គ្រួសារ បានទទួលរងផលប៉ះពាល់ ក្នុងនោះមាន ៤ភូមិ ក្នុងឃុំពង្រ ប៉ះពាល់ចំនួន ១៩ហិកតា ស្មើនឹង ៩គ្រួសារ។ ឃុំស្រឡៅ មាន២ភូមិ ប៉ះពាល់ ២៤១ហិកតា។ ហើយក្នុងចំណោមផ្ទៃដីខួចខាតនោះ ស្រុកក៏បានជួយអន្តរាគមន៍បូមទឹកចេញពីស្រែជូនប្រជាពលរដ្ឋបានមួយចំនួនផងដែ។

ទន្ទឹមគ្នានោះដែរ លោក ហាក់ ម៉ុងហួត ក៏បានណែនាំឲ្យអាជ្ញាធរឃុំបន្តតាមដានជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹកមកស្រុក ដើម្បីធ្វើការអន្តរាគមន៍ចៀសវាងការខូចខាតស្រូវប្រជាជនដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម។ ស្របពេលដែលរាជរដ្ឋាភិបាល និងកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម ទោះយ៉ាងណា អាជ្ញាធរស្រុក និងឃុំ នៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលា ពីជំនន់ទឹកភ្លៀងនេះ។

សូមបញ្ជាក់ថា ស្រុកតាំងគោក ជាស្រុកដែលបំបែកចេញពីស្រុកបារាយណ៍ មានប្រជាពលរដ្ឋប្រកបរបបធ្វើស្រែ និងចម្ការ និងប្រកបមុខរបផ្សេងមួយចំនួន៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages