(កំពង់ស្ពឺ) ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺហើយ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីសាកសួរជុំវិញការក្លែងឯកសាររៀបការប្រពន្ធថ្មី ។
លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ តាមអាធិបញ្ជារបស់ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច ។ ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ។
ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ ។
ពាក់ព័ន្ធនឹងចំណាត់ការយ៉ាងណា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង លោក ស៊ិន វិរៈ នៅមិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈកំពុងសាកសួរជនសង្ស័យនៅអយ្យការនៅឡើយ ៕
Friday, January 19, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានបញ្ជូនទៅតុលាការ ក្រោយឃាត់ខ្លួនពីបទក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មី
លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានបញ្ជូនទៅតុលាការ ក្រោយឃាត់ខ្លួនពីបទក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មី
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment