(ពោធិ៍សាត់) ៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែបានដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្ដាលឱ្យរងការខូចខាត សំណាងមិនបង្កការគ្រោះថ្នាក់ណាមួយដល់មនុស្សឡើយ។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមសាក្សីដែលនៅក្បែរនោះបានឱ្យដឹងថា មុនកើតហេតុឃើញមានរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវចំណុចដែលបត់បែនហើយចុះឡើងទៀត ស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
ចំណែកលោក យ៉ិន ឈុនហាក់ នាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំត្នោតជុំ ដែលទៅដល់ទីតាំងកើតហេតុបានឱ្យដឹងថា រថភ្លើងដែលក្រឡាប់ខាងលើនេះ ដឹកទូកុងតឺទ័រចំនួន២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រចំនួន៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប)។
លោកបន្តទៀតថា ចំពោះអត្តសញ្ញាណអ្នកបើករថភ្លើងមិនត្រូវបានស្គាល់ឡើយ តែបើតាមការពិនិត្យជាក់ស្ដែង ករណីគ្រោះថ្នាក់នេះ គឺអាចជាកត្តាល្បឿនលឿនពេក ការដឹកលើសទម្ងន់លើចំណុចផ្លូវបត់បែនច្រើន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់នេះតែម្ដង៕
Sunday, January 7, 2024

ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
រថភ្លើងមួយខ្សែដឹកទូកុងតឺន័រដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត
រថភ្លើងមួយខ្សែដឹកទូកុងតឺន័រដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This

About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment