បង្ក្រាបសាច់បង្កក​ ៤កុងតឺន័រ​ និងឃាត់ខ្លួនមនុស្ស ៥នាក់ នៅខេត្តស្វាយរៀង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, February 1, 2024

បង្ក្រាបសាច់បង្កក​ ៤កុងតឺន័រ​ និងឃាត់ខ្លួនមនុស្ស ៥នាក់ នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ មានករណីរថយន្តកុងតឺន័រ ចំនួន ០៤ គ្រឿង ដឹកជើងមាន់បង្កក ត្រូវសមត្ថកិច្ចជំនាញ ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់បាននៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ករណីឃាត់រថយន្តកុងតឺន័រខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ០៥ ៖ ៤០ នាទីល្ងាច នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញ ក.ប.ប. ដោយមានការសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត មន្ត្រីសាខាគយ ខេត្តស្វាយរៀង ស្ទាក់ចាប់បាន ។

បើតាមសមត្ថកិច្ច បានដឹងថា ករណីឃាត់រថយន្តកុងតឺន័រដឹកសាច់បង្កក ចំនួន ០៤ កុងតឺន័រ គឺពីក្រុងបាវិត រហូតដល់ទឹកដីក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះទៅទិសខាងជើង លើផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ទើបសមត្ថកិច្ចឃាត់សួរនាំ ។

ប្រភពខាងលើ បានបន្ដថា ក្រោយពីមន្ត្រជំនាញឃាត់រថយន្តទាំង ០៤ គ្រឿងនោះ និងមានការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកទូកុងតឺន័រ គឺរកឃើញជើងមាន់បង្កកច្រើនពាន់កេះក្នុងទូកុងតឺន័រ ។

ពាក់ព័ន្ធនឹងករណីនេះ លោក ហៀង ដារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប. ) ខេត្តស្វាយរៀង មិនបានឆ្លើយតបជាមួយសារព័ត៌មានបានទេ ដោយរង់ចាំបន្តនីតិវិធី ។

បើតាមបុរសម្នាក់មិនស្គាល់ឈ្មោះ បានចេញមុខមកថា ជាម្ចាស់រថយន្តហើយបានបញ្ជាក់ថាទំនិញទាំងនេះដឹកពីប្រទេសវៀតណាម តាមក្រុងបាវិត ហើយក្រុមហ៊ុនមានច្បាប់ ហើយខាងក្រុមហ៊ុនកំពុងតែយកឯកសារមកបង្ហាញសមត្ថកិច្ចជំនាញ ប៉ុន្តែសមត្ថកិច្ចឃាត់បានជិត ០៦ ម៉ោងហើយ ចាប់ម៉ោង ០៥ ៖ ៤០ នាទីល្ងាចរហូតដល់ម៉ោង ០១ ៖ ១០ យប់ ពុំទាន់មានខាងក្រុមហ៊ុនឬតំណាងក្រុមហ៊ុនចូលយកឯកសារពាក់ព័ន្ធបង្ហាញនោះទេ ។

ចំណែកតៃកុងរថយន្ត ០៤ នាក់ និងបុរសម្នាក់ដែលអះអាងថាជាម្ចាស់រថយន្តកុងតឺន័រទាំង ០៤ គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងរថយន្តយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

























No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages