ក្នុងនាមក្រសួង និងក្នុងនាមខ្ញុំ ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលជួយការងារអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងសហការី ទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់បំផុត លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេស លើប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទីមួយ នឹងបានឆ្លើយតបជាមួយយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថានផងដែរ។ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់តាំងពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ កន្លងមកនេះមានការចូលរួមយ៉ាងផុលផុសពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បណ្តាក្រុមហ៊ុន រោងចក្រ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រទេសកម្ពុជាកាត់បន្ថយបានជាអតិបរមា លើការប្រើ ប្រាស់ថង់ប្លាស្ទិក គិតដោយឡែកលើ បណ្តារោងចក្រ សហគ្រាស ដែលបានស្ម័គ្រចិត្តប្តេជ្ញា តាមបណ្តារាជធានី-ខេត្ត ត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបាន ចំនួន ៤៤៨រោងចក្រ ដែលអនុវត្តបានចំនួន ៥៩៤លើក និងមានការចូលរួមប្តេជ្ញាចិត្តដោយផ្ទាល់ពីកម្មករ កម្មការិនី ចំនួន ៣៤៧,០២០នាក់ ។
***® ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរខ្ពស់ នូវការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរបរិស្ថាន រាជធានី ខេត្ត ដែលជាសេនាធិការរបស់ក្រសួង ធ្វើឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលគួរជាទីមោនៈ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមប្រធានមន្ទីររាជធានីខេត្តទាំងអស់ជម្រុញបន្តសកម្មភាពជាប្រចាំ នឹងអនុវត្តឲ្យបាន១០០ភាគរយនៃរោងចក្រ សហគ្រាស ទូទាំងរាជធានី ខេត្ត និង សូមបន្តជាមួយគ្រប់បណ្តា រោងចក្រ សហគ្រាស ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអ្នកចូលរួមប្តេជ្ញាចិត្តទាំងអស់ ទូទាំងប្រទេសក្នុងរយៈពេលត្រឹមដើមខែមេសាខាងមុខនេះ ដើម្បីមូលដ្ឋានយើងស្អាតគ្មានសម្រាមប្លាស្ទិកក្នុងឱកាសចូលឆ្នាំថ្មីផងដែរ ។
ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងសហការី ព្រមទាំង បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមប្រកបតែជ័យជំនះគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Saturday, February 24, 2024
ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ផ្ញើសារថ្លែងអំណរគុណ…
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment