ទីតាំងសង្ស័យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវអាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យជាក់ស្ដែង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, February 22, 2024

ទីតាំងសង្ស័យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវអាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យជាក់ស្ដែង

(ភ្នំពេញ) ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈថា ទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខាងក្នុង ។

ជាក់ស្ដែង កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះទៅដល់ទីតាំង និងត្រួតពិនិត្យ ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទប់ម៉ាស្សា ស្នូកឃ័រ គ្មានសម្ភារអ្វីពាក់ព័ន្ធល្បែងស៊ីសងនោះទេ ។

សូមជម្រាបថា ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការបញ្ជាពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឱ្យ លោក កេត ឧត្តម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២២ កែងផ្លូវលេខ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងនោះឡើយ ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ អាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យា អាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវតែបង្ក្រាប ៕
















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages