លោកអភិបាលរងខេត្តស្វាយរៀងជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋលើការសាងសង់ផ្លូវល្បឿនលឿន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, May 7, 2025

លោកអភិបាលរងខេត្តស្វាយរៀងជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋលើការសាងសង់ផ្លូវល្បឿនលឿន

នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ​  លោក​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ និងសំណូមពរជូនប្រជាពលរដ្ឋលើការសាងសង់ផ្លូវល្បឿនលឿន ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិដោះស្រាយបញ្ហាផ្លូវល្បឿនលឿន, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកស្រីអភិបាលរងស្រុកស្វាយជ្រំ , លោកមេឃុំពោធិរាជ មេឃុំស្វាយជ្រំ មេឃុំគោកព្រីង និងមេឃុំ ក្រោលគោ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោកអភិបាលរងខេត្តមានប្រសាសន៍ថា ការអភិវឌ្ឍគឺជារឿងចាំបាច់ណាស់ ប៉ុន្តែរឿងដែលចាំបាច់ទៀតនោះគឺថា នៅពេលដែលបងប្អូនជួបជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ត្រូវរកដំណោះស្រាយ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាដោយរលូននិងដោយសន្តិវិធីទាំងអស់គ្នា។ លោកក៏បានបន្ថែមថានៅពេលដែលប្រជាពលរដ្ឋបានជួបនូវបញ្ហាប្រឈមនឹងបញ្ហា ខាងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាល ស្រុក និងរដ្ឋបាលឃុំ មិនឈរឱបដៃមើលទេ គឺជួយបងប្អូនឱ្យទទួលបាននូវទំនុកទុកចិត្តពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ដឹកនាំជាតិកំពូលៗរបស់យើង ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននឹងកំពុងបន្តនៅក្នុងអាណត្តិទី៧នេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំថែរក្សានូវសុខសន្តិភាពជូនបងប្អូនប្រជាជន និងប្រទេសយើងទាំងមូលផងដែរ។ ចំពោះបញ្ហាដែលជួបប្រទះ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានដោះស្រាយដោយរលូន:

១). ប្រជាពលរដ្ឋដែលចុះកិច្ចសន្យាសំណងផលប៉ៈពាល់    តែមិនទាន់បានធ្វើការទូទាត់បើកថវិកាសំណងអនុញ្ញាតិឱ្យបង្កបង្កើនផលកសិកម្មនៅទីតាំងដីនោះ    ក្នុងករណីប្រជាពលរដ្ឋបានទូទាត់ថវិកាហើយ ក្រុមការងារទុកពេលវេលាសមសម្រប ដើម្បីឱ្យប្រជាពលរដ្ឋប្រមូលផលកសិកម្ម

  ២).  ក្រុមការងារ នឹងធ្វើការសម្រួបសម្រួលជាមួយក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនដើម្បីបន្តចុះកិច្ចសន្យាជួលដី(ដីដែលបានឈូសឆាយមុន)ពីប្រជាពលរដ្ឋនៅទីតាំងដែលតម្រូវការប្រើប្រាស់ដីនៅទីតាំងផ្លូវប្តូរទិស និងទីតាំងបញ្ជរបង់លុយ (ក្នុងតម្លៃ១,៥០០,០០០រៀល ក្នុងមួយហិចតារយៈពេល០១ឆ្នាំ ផ្អែកតាមទិន្នផលស្រូវ និងការព្រមព្រៀងស្នើសុំរបស់ប្រជាពលរដ្ឋ (ក្នុងករណីប្រសិនបើប្រជាពលរដ្ឋទទួលបានថវិកាសំណងពីផលប៉ៈពាល់ក្នុងរយៈចុះកិច្ចសន្យាថវិកាដែលបានជួលនោះមិនធ្វើការសងត្រឡប់មកក្រុមហ៊ុនវិញឡើយ)

  ៣).  ក្រុមការងារដោះស្រាយផលប៉ៈពាល់គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ - បាវិត នឹងគោរពរាយការជូនថ្នាក់ដឹកនាំ  ដើម្បីដាក់ឃុំក្រោលគោជាឃុំអទិភាពដែលត្រូវធ្វើការដោះស្រាយថវិកាជាបន្តបន្ទាប់។







 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages