ម៉ូតូប្រភេទ ADV​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ត្រូវបានប្រគល់ជូនដល់អធិការដ្ឋាននគរបាលស្វាយជ្រំ ដើម្បីជិះល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, May 23, 2025

ម៉ូតូប្រភេទ ADV​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ត្រូវបានប្រគល់ជូនដល់អធិការដ្ឋាននគរបាលស្វាយជ្រំ ដើម្បីជិះល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបន្តដឹកនាំកម្លាំងក្រុមម៉ូតូ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសង្គម ជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយជ្រំ បន្តចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហគ្រប់ច្រកល្ហកទាំងថ្ងៃទាំងយប់ ដើម្បីធានាបាននូវ សន្តិសុខ សណ្ដាប់ល្អ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រស្រុក ដើម្បីត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដែលអាចកើតមានឡើងជាយថាហេតុ។

សូមបញ្ជាក់ថា៖ ម៉ូតូប្រភេទ ADV  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ  កែ សួនសុភី  តាមរយៈលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដែលបានប្រគល់ជូនដល់អធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង ០៨ ដេីម្បីយកទៅបម្រើការងារក្នុងមូលដ្ឋាន ល្បាតចល័ត កាពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ៕






 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages