ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ណែនាំដល់នាយកដ្ឋាននគរបាលទេសចរណ៍ បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ គ្រប់គោលដៅទេសចរណ៍ ទាំងអស់ នៅពេលមានការរាយការណ៍ ក៏ដូចជាពាក្យបណ្តឹងរបស់ពូកគាត់ ជាពិសេសនៅ រាជធានីភ្នំពេញ , ខេត្តព្រះសីហនុ , សៀមរាបនិង ខេត្តកំពតជាដើម។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ផែនការស្ដីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងទេសចរណ៍បរទេស និងសេចក្តីណែនាំស្ដីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរណ៍ និងវិនិយោគបរទេស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ការបង្កើតឲ្យមាន ក្រុមការងារបានតាមដានឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ជាប្រចាំឲ្យបានទាន់ពេលវាលា៕
Tuesday, May 27, 2025

ទំព័រដើម
ព័ត៌មានជាតិ
អគ្គស្នងការរដ្ឋានគរបាលជាតិ ណែនាំដល់នាយកដ្ឋាននគរបាលទេសចរណ៍ បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍
អគ្គស្នងការរដ្ឋានគរបាលជាតិ ណែនាំដល់នាយកដ្ឋាននគរបាលទេសចរណ៍ បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment