លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងផែនជំនាញ លើកិច្ចការ ការងាររដ្ឋបាល និងរៀបចំនីតិវិធីផ្សេងៗ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, May 6, 2025

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងផែនជំនាញ លើកិច្ចការ ការងាររដ្ឋបាល និងរៀបចំនីតិវិធីផ្សេងៗ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងផែនជំនាញ លើកិច្ចការ ការងាររដ្ឋបាល និងរៀបចំនីតិវិធីផ្សេងៗដល់កងកម្លាំង នៅសាលប្រជុំ (ខ) ស្នងការដ្ឋាននគរបាលខេត្ត។ 


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ ស្នងការរងផែនការងារសណ្ដាប់ធ្នាប់ ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ផែនការងារប្រឆាំងការជួញដូរមនុស្ស ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំងគ្រឿងញៀន ផែនការងារអន្តោប្រវេសន៍ ,ឮផែនការងារសន្តិសុខ រួមលោក-លោកស្រី វរសេនីយ៍នាយការិយាល័យចំណុះផែនទាំង០៧ផែន។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ពិសេសត្រូវគោរពច្បាប់ គោរពវិន័យ គោរពមេកើយតាមឋានានុក្រម ពង្រឹងការងាររដ្ឋបាល ការអនុវត្តនីតិវិធី រួមលិខិតស្នាមផ្សេងៗ ត្រូវផ្អែកលើគោលការណ៍ច្បាប់ និងជំនាញឱ្យបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ





 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages