រដ្ឋបាលខេត្ដក្រចេះ ប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នៃរបបប្រល័យពូជសាសន៍ប៉ុល ពត នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, May 20, 2025

រដ្ឋបាលខេត្ដក្រចេះ ប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នៃរបបប្រល័យពូជសាសន៍ប៉ុល ពត នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន

ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋបាលខេត្ដក្រចេះ ប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នៃរបបប្រល័យពូជសាសន៍ប៉ុល ពត នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅវត្តសម្តេចព្រះនាគវន្តវរពោធិ៍ (វត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត គូសបញ្ជាក់ថា ថ្ងៃ២០ ឧសភា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកជា “ទិវាជាតិនៃការចងចាំ” តាមអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃបុណ្យជាតិជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ដោយបានសម្លាប់ប្រជាជនប្រមាណជាង ៣លាននាក់។ ជាក់ស្តែងការប្រារព្ធខួបទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្រនេះ គឺធ្វើឡើងក្នុងស្មារតីចងចាំនិច្ច និងមិនអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ស្រុក ឃុំ និងកងកម្លាំងសម្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកចិត្របុរី និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ៖ ១)-ត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ ស្កាត់ និងបង្ក្រាបសកម្មភាពដូចជា៖ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងនិងទប់ ស្កាត់ការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាននៅក្នុងឃុំ និងស្រុកចិត្របុរី ទាំងមូល ឱ្យបានម៉ឺងម៉ាត់បំផុត។ ២)-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាពអនាម័យឱ្យបានល្អ ជាពិសេសកូនៗ ឬក្មួយៗក្នុងគ្រួសារករណីមានរោគសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។ ៣)-សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងជួយតាមដាន និងជំរុញដល់កូនៗឱ្យខិតខំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលរៀនជំនាញនានា ជាពិសេសទប់ស្កាត់ និងហាមឃាត់ ការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់ស្មារតី និងខាតបង់ប្រយោជន៍សង្គមជាតិ និងគ្រួសារ។






 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages