ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, May 14, 2025

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារប្រជុំ និងចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់»ដែលបានប្រារព្ធឡើងនៅ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលមានបុគ្គលិក កម្មករមកពីវិស័យឯកជនក្នុងខេត្ត និងក្រុមម៉ូតូឌុប សរុបទាំងអស់ជាង៥០០នាក់។

 

ឯកឧត្តម អភិបាលខេត្តបានថ្លែងថា៖ ការរំលឹកទិវានេះ គឺបង្ហាញឱ្យឃើញ កាន់តែច្បាស់នូវការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបប សន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករ និយោជិតនិងពង្រឹងយន្តការដោះស្រាយ វិវាទការងារ ដែលធ្វើឱ្យទំនាក់ទនងវិជ្ជាជីវៈ កាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅ សូចនាករ គន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម សរ សុពុត្រា បានបន្ថែមថា៖ នៅក្នុងបរិបទការអនុវត្តកម្មវិធីជំរុញការវិនិយោគពិសេស កំពុងតែដំណើរការមកដល់ តែផ្ទុយទៅវិញ គឺកំពុងតែមានវិបត្តិកង្វះកំលាំងពលកម្ម ដែលត្រូវបំរើការនៅតាមរោងចក្រទទួលបានប្រាក់កម្រៃទៅតាមគោលការណ៍ច្បាប់កំណត់ក៏ដូចជាប្រាក់ឧបត្ថម្ភនានា ដែលយុវជនមួយចំនួនមិនព្រមជ្រើសរើសការងារធ្វើនៅតាមរោងចក្រ ក៏ដូចជាចូលរួមវគ្គបណ្តុះបណ្តាល ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធី សិក្សាការងារ ដោយមិនមានការបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត តែបែរជាគ្មានអ្នកចុះឈ្មោះ ដែលបច្ចុប្បន្នយើងត្រូវការចំនួន១លានប្រាំសែននាក់ដើម្បី បណ្តុះបណ្តាលឱ្យមានចំណេះជំនាញនិងចាប់យកឱកាស     ការងារ។ ការបង្កើតកម្មវិធី១លានប្រាំសែននាក់ គឺដើម្បីធ្វើយ៉ាងណាកំណើនការងារ ហើយប្រជាជននៅក្នុងស្រុកត្រូវស្រូបយកការងារដែលមាននៅក្នុងប្រទេស ក្នុងខេត្ត ក្រុង ស្រុក ឱ្យបានគ្រប់ៗគ្នា និងមានជីវភាពរីកចំរើន បញ្ចៀសការស្រូបយកឱកាសការងារនៅបរទេស។


នៅខេត្តស្ទឹងត្រែង គឺស្រុកសេសាន មានរោងចក្រមួយកំពុងត្រូវការកំលាំងកម្មករ រហូតដល់ទៅ២០០០នាក់។ បើសិនគ្មានកម្មករក្នុងស្រុក នាបំណាច់ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុននិងនាំយកកម្មករពីបរទេស។ ក្នុងន័យនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់យុវជនដែលគ្មានការងារធ្វើ សូមទៅដាក់ពាក្យតាមឃុំសង្កាត់របស់ខ្លួន ដើម្បីទទួលបានឱកាសការងារក្នុងក្រុមហ៊ុនកសិកម្មនៅស្រុកសេសាន។ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លោក បួរ វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានលើកឡើងពីការងារគ្រប់គ្រងស្ថិតិសហគ្រាស គ្រឹះស្ថាននិងគូសបញ្ជាក់ថា៖  ក្នុងឆ្នាំ២០២៤ ខេត្តស្ទឹងត្រែងមានសហគ្រាស គ្រឹះស្ថានសរុបចំនួន១៤៨ សហគ្រាស ដែលមានកម្មករនិយោជិត សរុបចំនួន ៤ពាន់៥៤៥នាក់ ក្នុងនោះជនបរទេសសរុបចំនួន ២៧៥នាក់ ដែលមានវិស័យដូចជា៖វិស័យកម្មន្តសាល មានចំនួន១៩សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៣២៣នាក់ វិស័យសេវាកម្សាន្ត សណ្ឋាគារ និងភោជនីដ្ឋានមានចំនួន ៣២សហគ្រាស មានកម្មករនិយោជិតសរុប៣១២នាក់ វិស័យសិប្បកម្មផលិតឥដ្ឋមានចំនួន៤សហគ្រាស មានកម្មករនិយោជិតសរុបចំនួន១០៥នាក់ វិស័យផ្សេងៗដ៏ទៃទៀតមានចំនួន៩៣សហគ្រាស មានកម្មករនិយោជិតសរុបចំនួន៣ពាន់៨០៥នាក់ ៕


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង 





 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages