ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរតនគិរី - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, May 20, 2025

ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរតនគិរី

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិតី ក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។


របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖

១. សំណើសុំដីរបស់អង្គភាព-ស្ថាប័ន កាត់ឆ្វៀលចេញពីបញ្ជីសារពើភណ្ឌរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទំហំ ៧,៥៨ហិកតា (វិនិយោគឱ្យក្រុមហ៊ុន ស្វីហ្វរ៉ាប់ប៊ើរលីមិតជិត) ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ដែលត្រូវកាត់ជូន អង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី. មណ្ឌលស៊ើបការទី១ នៃការិយាល័យទី២ កងទ័ពជើងគោក។

២. សំណើរបស់ប្រជពលរដ្ឋ ៩១គ្រួសារ ស្នើសុំជួសជុលផ្លូវប្រវែង ៦គ.ម ស្ថិតនៅភូមិសាយ៉ស ឃុំកាឡែង ស្រុកលំផាត់ (ពាក់ព័ន្ធដែនជំរកសត្វព្រៃលំផាត់)

៣. សំណើរបស់សមាគមអតីតយុទ្ធជន ខេត្តរតនគិរី សុំដីមួយកន្លែង ស្ថិតនៅអតីតព្រលានយន្តហោះក្រុងបានលុង សម្រាប់សង់ស្នាក់ការ(ពាក់ព័ន្ធបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់សាលាខេត្តរតនគិរី)

៤. សំណើសុំផ្លាស់ប្តូរផ្លូវ និងបង្រួមផ្លូវ ក្នុងតំបន់វិនិច្ឆ័យវាស់វែង ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ភូមិចែត ភូមិស៊ើង ភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ

៥. បញ្ហាផ្សេងៗ ៕







 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages