ខេត្តកែប៖ នៅរសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ក្នុងគោលបំណងសំខាន់ៗដូចជា៖
១- ពិនិត្យ សម្រេចលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
២- ផ្សព្វផ្សាយសភាពការណ៍ផ្សេងៗ និងការដាក់ចេញនូវទិសដៅការងារសំខាន់សម្រាប់អនុវត្តបន្ត។
បន្ទាប់ពីការអានសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អង្គប្រជុំបានពិនិត្យ និងឯកភាពទាំងស្រុងតាមរបាយការណ៍ដែលបានបូកសរុប និងឆ្លងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានផ្សព្វផ្សាយអំពីស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងបានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនដូចជា៖
១- ត្រូវមានវិធានការបកស្រាយបំភ្លឺ និងចូលរួមប្រឆាំង ទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់រាល់ព័ត៌មានក្លែងក្លាយ
២- ត្រូវការពារ និងទប់ស្កាត់ឱ្យបានរាល់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ
៣- ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពិតនៅតាមបន្ទាត់ព្រំដែន ដោយត្រូវមានជំនឿលើការដឹកនាំ និងដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា
៤- ត្រូវផ្សព្វផ្សាយ និងជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដ៏មានសារៈសំខាន់នេះ ត្រូវបានអញ្ជើញចូលរួមដោយលោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ ស្នងការ មេបញ្ជាការ លោកឧត្តមអគ្គានុរក្ស វរសេនីយ៍ លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងលោក លោកស្រី នៃអង្គភាពពាក់ព័ន្ធជាច្រើនរូប៕
ប្រភព៖ រដ្ឋបាលខេត្តកែប
No comments:
Post a Comment