ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ៣ខ្សែ នៅស្រុកទឹកផុស - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, June 30, 2025

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ៣ខ្សែ នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំ៖ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មានរយៈពេល ៨ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ រហូត ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិបរិស្ថានសកល និងធនាគារពិភពលោក អនុវត្តការងារពង្រឹងសមត្ថភាពក្នុងគោលបំណងគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ទទួលការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង សរុបប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅក្នុងខេត្តគោលដៅ ចំនួន៦ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ កោះកុង និងខេត្តបាត់ដំបង។

អបអរសាទរសមិទ្ធផលផ្លូវកៅស៊ូ DBST និងផ្លូវក្រាលបេតុង ៣ខ្សែ តភ្ជាប់តំបន់ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់អន្លង់ស្វាយ ក្នុងស្រុកទឹកផុស៕

ប្រភព៖ រដ្ឋបាលកំពង់ឆ្នាំង






 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages