លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី ហៅកាត់ថា RARA បានអញ្ជើញចូលរួមពិធីលាងសាយភោជន៍ពាក់កណ្តាលឆ្នាំ ដើម្បីអបអរសាទររាល់សមិទ្ធផលនានានៃរយ:ពេល៦ខែដែលក្រុម RARA សម្រេចបាន។ ពិធីលាងសាយភោជន៍ពាក់កណ្តាលឆ្នាំ បានប្រព្រឹត្តទៅប្រកបទៅដោយបរិយាកាសជាឱឡារឹក ក្រោមការដឹកនាំពី លោកឧត្តមនាវីត្រី ផន ឫទ្ធីសក្តិ នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) ព្រមទាំងមានវត្តមានភរិយា និងដៃគូនៃសមាជិកក្រុម RARA ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
នាយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។
No comments:
Post a Comment