ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, July 12, 2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែន វរសេនាតូចលេខ៨០៧ , ៨១៥, ៨៩១ ,និង៩១១ ក្នុងខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត តុប នេត អគ្គនាយក បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែនទាំងដំណោះស្រាយការទូត និងលើកយកករណីវិវាទនៅតំបន់មុំបី ប្រាសាទ តាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត អគ្គនាយក បានក្រើនរំលឹកដល់កងកំលាំងនគរបាលការពារព្រំដែនទាំងអស់ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា គ្រប់គ្រងថែរក្សាអាវុធ យុទ្ធោបករណ៍ ឧបករណ៍ សម្ភារសឹក ដែលបានបំពាក់ ត្រៀមលក្ខណៈឆ្លើយតបរហ័សនៅពេលមានបទបញ្ជា និងបន្តរក្សាសាមគ្គីភាព ជួយទុក្ខធុរៈគ្នា រួមសុខរួមទុក្ខដូចជាបងជាប្អូនក្នុងគ្រួសារតែមួយ និងសហការជិតស្និទជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់ឈរជើង ត្រូវថែទាំសុខភាព រក្សាអនាម័យ ទាំងម្ហូបអាហារ ទឹកបរិភោគ ការពារជំងឺដង្កាត់ផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត អគ្គនាយក ក៏បាននាំយកសម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដើម្បីផ្តល់ជូនដល់បងប្អូនមន្ត្រី ដែលកំពុងបំពេញការងារនៅព្រំដែនមួយចំនួន។

បន្ទាប់ពីសំណេះសំណាល និងសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែនចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក ក៏ដឹកនាំគណៈប្រតិភូ បន្ដចុះពិនិត្យស្ថានភាពជាក់ស្ដែងច្រកព្រំដែនកម្ពុជា-ថៃ (តំបន់បឹងត្រកួន) ផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម






 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages