អនុវត្តតាមគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទទួលដឹកនាំបញ្ជាដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិអគ្គស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំយកស្បៀងអាហារមួយចំនួនធំជូនគណៈបញ្ជាការនគរបាលជាតិ ការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ។
ជំនួយគាំទ្រ ដែលឧត្តមសេនីយ៍ឯកអគ្គស្នងការរងបានដឹកនាំប្រតិភូ ដឹកជញ្ជូនពីរាជធានីភ្នំពេញ យកទៅផ្ដល់ជូនកម្លាំងនគរបាល នាឱកាសនោះ រួមមាន ទឹកបរិសុទ្ធ២០០០យួរ ទឹកត្រី៥០០យួរ ទឹកស៊ីអុីវ៥០០យួរ សាច់ជ្រូកផាត់២០០គីឡូ ប្រហុកគ្រឿងស្ងួត២០០គីឡូត្រីងៀត២០០គីឡូ សាច់ក្រក២០០គីឡូ ថ្នាំបាញ់មូស៥០កេសធំ ប៊ីដុងជ័រ៣០លីត្រ ៥០០ និងកាហ្វេកញ្ចប់៥០កេសធំ។
គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងកងកម្លាំងនគរបាលការពារព្រំដែន បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង និងសំដែងនូវការអបអរសាទរទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង និងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃមកជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជូននូវស្បៀងអាហារដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ ជាមួយកងយោធពលខេមរភូមិន្ទ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-ឡាវ ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រតិភាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងការទទួលដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគ ទី៣ ទី៤ និងទី៥ បាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជានិងភារកិច្ច ។
ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងឧត្តមសេនីយ៍ឯក ឡោ សុខឡេងអគ្គស្នងការរងនគរបាលជាតិ ដឹកនាំសហការីមួយក្រុមចុះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ។
បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែន៕
ប្រភព៖ មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
No comments:
Post a Comment