សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរខេត្តក្រុងបានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រុងព្រែវែង តែជាលទ្ធផលដូចជាវែកចកក្នុងទឹកអ៊ីចឹង។ ប៉ុន្តែលើកនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តព្រៃវែង និងប្រធានគណៈកម្មការចម្រុះខេត្តព្រៃវែង ដែលដឹកនាំដោយលោក ហ៊ី ធួក បានបញ្ជាក់នៅរសៀលម្សិលមិញថា មកដល់ថ្ងៃសៅរ៍ទី៧ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២ហើយដែលគណៈកម្មការបានចុះរៀបចំសណ្តាប់ធ្នាប់ ដោយអនុវត្តតាមគោលការណ៍របស់សាលាខេត្ត ក៏ដូចតាមបទបញ្ជាផ្ទាល់របស់លោកអភិបាលនៃគណៈខេត្ត សួន សុម៉ាលីន ហើយលទ្ធផលរៀបចំរយៈពេលពីរថ្ងៃនេះ គឺថ្ងៃទីមួយគណៈកម្មការបានចុះណែនាំ និងបាញ់ថ្នាំកំណត់ទីតាំងឱ្យដាក់លក់ និងកន្លែងហាមលក់នៅលើទ្រូងផ្លូវ។
ចំណែកនៅថ្ងៃទី២ គណៈកម្មការបន្តចុះរៀបចំបន្តទៀតរហូតដល់យប់ និងតម្រូវឱ្យអាជីវកររុះរើគ្រែនិងឆ័ត្រចេញពីដងផ្លូវ ឬទ្រូងផ្លូវតែម្តង ព្រោះវាជាផ្លូវសាធារណៈ ដោយមិនអនុញ្ញាតឱ្យពួកគាត់បន្តលក់បន្តទៀតទេ។ ហើយក្នុងករណីបងប្អូនអាជីវករតវ៉ា ឬមិនសហការជាមួយអាជ្ញាធរទេនោះ គណៈកម្មការ និងអនុវត្ដតាមនីតិវិធីនៃច្បាប់។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តព្រៃវែង ជូនទៅអាជីវករ និងសាធារណជន ចុះថ្លៃទី៤ តុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា គណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ខេត្តព្រៃវែង នឹងចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈជុំវិញផ្សារក្រុងព្រៃវែង ចាប់ចុះពីថ្ងៃជូនដំណឹងតទៅ ដោយតម្រូវឱ្យបងប្អូនរំកិលចេញ ឬ រុះរើចេញពីលើផ្លូវសាធារណៈ ព្រោះវាបង្កឱ្យប៉ះពាល់ជាច្រើនដូចជា៖
១.ប៉ះពាល់ដល់សុខភាពរបស់បងប្អូន
២.ប៉ះពាល់ដល់ សន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ
៣.ប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពើរដ្ឋទូទៅធ្វើដំណើរ
៤.បង្កឱ្យប៉ះពាល់ដល់ការបង្ការទប់ស្កាត់ និងងាយស្រួលសង្គ្រោះពេលមានបញ្ហាកើតឡើងដោយយថាហេតុដូចជាអគ្គិភ័យឆាបឆេះជាដើម
៥.ប៉ះពាល់ដល់សោភណ្ឌភាព
៦.ប៉ះពាល់ដល់បរិស្ថានអនាម័យ
ដូច្នេះគណៈកម្មការសង្ឃឹម និងជឿថា បងប្អូនអាជីវករលក់ដូរលើផ្លូវសាធារណៈ និងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយគណៈកម្មការយើងឱ្យបានទាំងអស់គ្នា៕
No comments:
Post a Comment